ម្នាល​សារីបុត្ត​ ​សេចក្តី​ឧបមេយ្យ​ក៏​ដូចគ្នា​ដែរ​ ​លុះ​ព្រះពុទ្ធ​ដ៏​មានជោគ​ទាំងអម្បាល​នោះ​ចូលនិព្វាន​ទៅ​ហើយ​ ​សាវក​ទាំងឡាយ​ដែល​ត្រាស់​ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ​ ​ក៏​និព្វាន​ទៅ​ហើយ​ដែរ​ ​សាវក​ទាំងឡាយ​ជា​ខាងក្រោយ​ ​ដែល​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា​ ​មាន​គោ​ត្ត​ផ្សេង​ៗ​គ្នា​ ​មាន​ជា​តិ​ផ្សេង​ៗ​គ្នា​ ​ចេញ​ចាក​ត្រ​កូល​ផ្សេង​ៗ​ហើយ​បួស​ ​ក៏​ញុំាង​ព្រហ្មចរិយ​ធម៌​ ​(​សាសនា​)​ ​ឲ្យ​ឋិតនៅ​ជា​អង្វែង​មក​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជាហេតុ​ ​ជា​បច្ច័យ​ ​ញុំាង​ព្រហ្មចរិយ​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះ​នាម​ក​កុស​ន្ធ​ក្តី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់ព្រះ​នាម​កោ​នាគ​មន​ក្តី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់ព្រះ​នាម​កស្សប​ក្តី​ឲ្យ​ឋិតនៅ​បាន​យូរ​។​ ​
 [​៨​]​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ក្រោក​ចាក​អាសនៈ​ ​ហើយ​ធ្វើ​សម្ព​ត់​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាបទូល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​កាល​នេះ​ជា​កាលគួរ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ជា​កាលគួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ៗ​គួរ​បញ្ញត្ត​សិក្ខាបទ​ ​គួរ​សំដែង​អាណា​បាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ ​ព្រោះ​កិច្ច​ដូច្នេះហើយ​ ​ជាហេតុ​នឹង​ឲ្យ​ព្រហ្មចរិយ​ធម៌​ឋិតថេរ​អស់​កាល​អង្វែង​ទៅ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​បង្អង់​សិន​ ​ម្នាល​សារីបុត្ត​ ​

ថយ | ទំព័រទី ២៧ | បន្ទាប់