ភិក្ខុ​នោះ​គ្មាន​សំវាស​ដូច្នេះ​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ពោល​ថា​ ​រក​សំវាស​គ្មាន​។​ ​
 [​២៣៦​]​ ​ដែល​ហៅថា​ ​ឧត្តរិមនុស្ស​ធម្ម​ ​(​នោះ​សំដៅយក​)​ ​ឈាន១​ ​វិមោក្ខ១​ ​សមាធិ១​ ​សមាបត្តិ១​ ​ញាណទស្សនៈ១​ ​មគ្គ​ភាវនា១​ ​ផល​សច្ឆិកិរិយា១​ ​កិលេស​ប្ប​ហាន១​ ​វិ​នីវរណ​តា​ ​ចិ​ត្ត​ស្ស១​ ​សុញ្ញាគា​រេ​ ​អភិរតិ១​។​ ​ត្រង់​ពាក្យ​ថា​ ​ឈាន​ ​បានខាង​បឋមជ្ឈាន​ ​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​។​ ​ត្រង់​ពាក្យ​ថា​ ​វិមោក្ខ​ ​(​នោះ​)​ ​បានខាង​ឯ​សុញ្ញ​ត​វិមោក្ខ​ ​អនិមិត្ត​វិមោក្ខ​ ​អប្ប​ណិ​ហិត​វិមោក្ខ​។​ ​ត្រង់​ពាក្យ​ថា​ ​សមាធិ​ ​(​នោះ​)​ ​បានខាង​ ​ឯ​សុញ្ញ​ត​សមាធិ​ ​អនិមិត្ត​សមាធិ​ ​អប្ប​ណិ​ហិត​សមាធិ​។​ ​ត្រង់​ពាក្យ​ថា​ ​សមាបត្តិ​ ​(​នោះ​)​ ​បានខាង​ ​សុញ្ញ​ត​សមាបត្តិ​ ​អនិមិត្ត​សមាបត្តិ​ ​អប្ប​ណិ​ហិត​សមាបត្តិ​។​ ​ត្រង់​ពាក្យ​ថា​ ​ញាណ​ ​(​នោះ​)​ ​បានខាង​ ​ត្រៃវិជ្ជា​។​ ​ត្រង់​ពាក្យ​ថា​ ​មគ្គ​ភាវនា​ ​(​នោះ​)​ ​បានខាង​ ​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពល៥​ ​ពោជ្ឈង្គ៧​ ​មគ្គ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​។​ ​ត្រង់​ពាក្យ​ថា​ ​ផល​សច្ឆិកិរិយា​ ​(​នោះ​)​ ​បានខាង​ ​ធ្វើឲ្យ​ច្បាស់លាស់​នូវ​សោតាបត្តិផល​ ​ធ្វើឲ្យ​ច្បាស់លាស់​នូវ​សកទាគាមិផល​ ​ធ្វើឲ្យ​ច្បាស់លាស់​នូវ​នូវ​អនាគាមិផល​ ​ធ្វើឲ្យ​ច្បាស់លាស់​នូវ​អរហត្តផល​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់