ទុតិយជ្ឈាន​ផង​ ​អរហត្តផល​ផង​។​បេ​។​ ​អាត្មា​បាន​ចូល​ហើយ​កាន់​ទុតិយជ្ឈាន​ ​ទាំង​រាគៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​។​បេ​។​ ​ទាំង​ទោសៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​។​បេ​។​ ​ទាំង​មោហៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​ ​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ ​(​ធ្វើ​)​ ​ឲ្យ​ផុត​ស្រឡះ​ហើយ​ ​បាន​បន្សាត់​ចេញ​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​បាន​រើចោល​ហើយ​។​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ទុតិយជ្ឈាន​ ​ទាំង​ចិត្ត​របស់​អាត្មា​ក៏បាន​ផុត​ស្រឡះ​ហើយ​ចាក​រាគៈ​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ទុតិយជ្ឈាន​ ​ទាំង​ចិត្ត​របស់​អាត្មា​ក៏បាន​ផុត​ស្រឡះ​ហើយ​ចាក​ទោសៈ​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​ទុតិយជ្ឈាន​ ​ទាំង​ចិត្ត​របស់​អាត្មា​ក៏បាន​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​ទុតិយជ្ឈាន​ផង​ ​បឋមជ្ឈាន​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ក្នុង​ទុតិយជ្ឈាន​ផង​ ​បឋមជ្ឈាន​ផង​ ​ទុតិយជ្ឈាន​ ​និង​បឋមជ្ឈាន​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​

​ពទ្ធ​ចក្ក​ ​ចប់​។​ ​


​បណ្ឌិត​ត្រូវ​ធ្វើ​ពទ្ធ​ចក្ក​ឲ្យ​មាន​បទ​ផ្លាស់​ប្តូរ​គ្នា​ ​ធ្វើតាម​មូល​មួយ​ៗ​ដូច​ន័យ​ដែល​ព្រះសម្ពុទ្ធ​ ​ទ្រង់​សំដែង​ហើយ​នោះ​ផង​ចុះ​។​
ថយ | ទំព័រទី ៣២៦ | បន្ទាប់