នេះ​ជា​សេចក្តី​សង្ខេប​ ​


 [​២៦៨​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ចិត្ត​របស់​អាត្មា​បាន​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ផង​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ផង​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ក្នុង​បឋមជ្ឈាន​ផង​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ ​ទាំង​បឋមជ្ឈាន​ ​អាត្មា​ក៏បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ផង​ ​អាត្មា​បាន​ចូល​ហើយ​កាន់​ទុតិយជ្ឈាន​ផង​ ​តតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​សុញ្ញ​ត​វិមោក្ខ​ផង​ ​អនិមិត្ត​វិមោក្ខ​ផង​ ​អប្ប​ណិ​ហិត​វិមោក្ខ​ផង​ ​សុញ្ញ​ត​សមាធិ​ផង​ ​អនិមិត្ត​សមាធិ​ផង​ ​អប្ប​ណិ​ហិត​សមាធិ​ផង​ ​សុញ្ញ​ត​សមាបត្តិ​ផង​ ​អនិមិត្ត​សមាបត្តិ​ផង​ ​អប្ប​ណិ​ហិត​សមាបត្តិ​ផង​ ​ត្រៃវិជ្ជា​ផង​ ​សតិ​ប្ប​ដ្ឋាន៤ផង​ ​សម្ម​ប្ប​ធាន៤ផង​ ​ឥទ្ធិបាទ៤ផង​ ​ឥន្ទ្រិយ៥ផង​ ​ពល៥ផង​ ​ពោជ្ឈង្គ៧ផង​
ថយ | ទំព័រទី ៣២៧ | បន្ទាប់