ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​ចង់និយាយ​ថា​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​ទោសៈ​ផង​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ផង​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​រាគៈ​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​

​ចក្ក​មាន​មូល​ពីរ​នៃ​វត្ថុ​និស្សារ​ក​ ​ដែល​ព្រះសម្ពុទ្ធ​សំដែង​ដោយសង្ខេប​ ​ចប់​។​ ​


 [​២៧៧​]​ ​ចក្ក​មាន​មូល​មួយ​ៗ​ ​នៃ​បទ​ទាំងឡាយ​ដែល​ព្រះ​សង្គីតិកាចារ្យ​បាន​ដំ​កល់​ទុក​ហើយ​ ​បណ្ឌិត​គប្បី​សំដែង​យ៉ាងណា​ ​ចក្ក​មាន​មូល៣ក្តី​ ​មាន​មូល៤ក្តី​ ​មាន​មូល៥ក្តី​ ​មាន​មូល៦ក្តី​ ​មាន​មូល៧ក្តី​ ​មាន​មូល៨ក្តី​ ​មាន​មូល៩ក្តី​ ​មាន​មូល១០ក្តី​ ​បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ផង​ចុះ​។​ ​(​ម្យ៉ាងទៀត​)​ ​ចក្ក​មាន​មូល​មួយ​ ​ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ហើយដោយ​ពិស្តារ​យ៉ាងណា​ ​(​ចក្ក​មាន​មូល​បី​ជាដើម​)​ ​បណ្ឌិត​គប្បី​សំដែង​ដោយ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ​។​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់