នេះ​ចក្ក​មាន​មូល​គ្រប់​ទាំងអស់​
​(​ដូច​មាន​សេចក្តី​តទៅ​នេះ​)​ ​​


​[​២៧៨​]​ ​ភិក្ខុ​និយាយ​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​ផង​ ​កាន់​ទុតិយជ្ឈាន​ផង​ ​កាន់​តតិយជ្ឈាន​ផង​ ​កាន់​ចតុត្ថជ្ឈាន​ផង​ ​កាន់​សុញ្ញ​ត​វិមោក្ខ​ផង​ ​កាន់​អនិមិត្ត​វិមោក្ខ​ផង​ ​កាន់​អប្ប​ណិ​ហិត​វិមោក្ខ​ផង​ ​កាន់​សុញ្ញ​ត​សមាធិ​ផង​ ​កាន់​អនិមិត្ត​សមាធិ​ផង​ ​កាន់​អប្ប​ណិ​ហិត​សមាធិ​ផង​ ​កាន់​សុញ្ញ​ត​សមាបត្តិ​ផង​ ​កាន់​អនិមិត្ត​សមាបត្តិ​ផង​ ​កាន់​អប្ប​ណិ​ហិត​សមាបត្តិ​ផង​ ​កាន់​ត្រៃវិជ្ជា​ផង​ ​កាន់​សតិ​ប្ប​ដ្ឋាន៤ផង​ ​កាន់​សម្ម​ប្ប​ធាន៤ផង​ ​កាន់​ឥទ្ធិបាទ៤ផង​ ​កាន់​ឥន្ទ្រិយ៥ផង​ ​កាន់​ពល៥ផង​ ​កាន់​ពោជ្ឈង្គ៧ផង​ ​កាន់​មគ្គ​មាន​អង្គ៨ដ៏​ប្រសើរ​ផង​ ​កាន់​សោតាបត្តិផល​ផង​ ​កាន់​សកទាគាមិផល​ផង​ ​កាន់​អនាគាមិផល​ផង​ ​កាន់​អរហត្តផល​ផង​ ​រាគៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​។​បេ​។​ ​ទោសៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​។​បេ​។​ ​ទាំង​មោហៈ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​ ​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ ​(​ធ្វើ​)​ ​ឲ្យ​ផុត​ស្រឡះ​ហើយ​ ​បាន​បន្សាត់​ចេញ​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​បាន​រើចោល​ហើយ​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​រាគៈ​ផង​ ​ចិត្ត​របស់​អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​ទោសៈ​ផង​ ​កាលដែល​និយាយ​ ​ក៏​និយាយ​កុហក​ដោយដឹងខ្លួន​ ​បែរជា​និយាយ​ថា​ ​ចិត្ត​របស់​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់