របស់​មាតុគ្រាម​មិន​ប្រសើរ​ឡើយ​ ​មោឃបុរស​ ​អ្នកឯង​ដាក់​អង្គជាត​ទៅ​ក្នុង​មាត់​ពស់វែក​ប្រសើរ​ជាង​ ​អង្គជាត​ដែល​អ្នកឯង​ដាក់​ទៅ​ក្នុង​អង្គជាត​របស់​មាតុគ្រាម​មិន​ប្រសើរ​ឡើយ​ ​មោឃបុរស​ ​អ្នកឯង​ដាក់​អង្គជាត​ទៅ​ក្នុង​គំនរ​រងើកភ្លើង​ដែល​ឆេះ​ភ្លឺ​ច្រាល​រន្ទាល​ប្រសើរ​ ​ជាង​ ​អង្គជាត​ដែល​អ្នក​ដាក់​ទៅ​ក្នុង​អង្គជាត​របស់​មាតុគ្រាម​មិន​ប្រសើរ​ឡើយ​ ​ហេតុអ្វី​ ​បាន​ជាត​ថា​គត​ពោល​ដូច្នោះ​ ​មោឃបុរស​ ​ព្រោះថា​មនុស្ស​ដែល​ដាក់​អង្គជាត​ទៅ​ក្នុង​គំនរ​រងើកភ្លើង​ ​គ្រាន់តែ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ប្រហែល​នឹង​ស្លាប់​ប៉ុណ្ណោះ​ ​ឯ​នឹង​បាន​ទំ​លាយ​រាងកាយ​ស្លាប់​ហើយ​ ​ទៅ​កើត​ក្នុង​តិរច្ឆាន​កំណើត​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​ព្រោះ​បច្ច័យ​ដែល​ដាក់​អង្គជាត​ទៅ​ក្នុង​គំនរ​រងើកភ្លើង​នោះ​ក៏ទេ​ ​នែ​មោឃបុរស​ ​ចំណែកខាង​ភិក្ខុ​ដែល​ដាក់​អង្គជាត​ទៅ​ក្នុង​អង្គជាត​របស់​មាតុគ្រាម​នោះ​ ​តែ​ទំ​លាយ​រាងកាយ​ហើយ​ ​ត្រូវ​ទៅ​កើត​ក្នុង​តិរច្ឆាន​កំណើត​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​ម្នាល​មោឃបុរស​ ​កាលបើ​កម្ម​ទាំងនោះ​ ​(​សុទ្ធតែ​ជា​កម្ម​ប្រកបដោយ​ទោស​ធំ​យ៉ាងនេះ​)​ ​អ្នកឯង​នៅតែ​ប្រព្រឹត្ត​ធ្វើ​នូវ​អសទ្ធម្ម​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​ជា​ធម៌​របស់​មនុស្ស​ថោកថយ​ ​អាក្រក់​ ​មាន​កិច្ច​ដោយ​ទឹកជា​ទីបំផុត​ ​ជា​ធម៌​លាក់លៀម​ ​ជា​ធម៌​របស់​ជ​នពីរៗ​អ្នក​ ​តែង​ប្រជុំ​ធ្វើតាម​តែ​ប្រទះ​នោះ​ ​មោឃបុរស​ ​(​ក្នុង​សាសនា​នេះ​)​ ​មានតែ​អ្នកឯង​ហើយ​ ​ជា​អ្នកធ្វើ​អកុសល​
ថយ | ទំព័រទី ៦៣ | បន្ទាប់