ខាងដើម​នៃ​អកុសលធម៌​ទាំងឡាយ​មាន​ប្រមាណ​ច្រើន​ ​ហៅថា​ជា​អ្នក​ផ្តើម​ធ្វើ​មុនគេ​ ​ម្នាល​មោឃបុរស​ ​កម្ម​ដ៏​លាមក​របស់​អ្នកឯង​នេះ​ ​មិន​បណ្តាល​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ឡើយ​ ​មិនមែន​ដឹកនាំ​ជន​ដែល​ជ្រះថ្លា​ហើយ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ថែម​ឡើង​ទៀត​ទេ​ ​ម្នាល​មោឃបុរស​ ​កម្ម​ដ៏​លាមក​របស់​អ្នកឯង​នេះ​ ​រមែង​បណ្តាល​ឲ្យ​កើត​សេចក្តី​មិន​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​នៅឡើយ​ ​ដឹកនាំ​ជន​ទាំងឡាយ​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​ត្រឡប់​ទាស់ចិត្ត​គំនិត​ទៅវិញ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ដោយ​អនេកបរិយាយ​ ​ហើយ​ទ្រង់​សំដែង​នូវ​ទោស​នៃ​ការ​ចិញ្ចឹម​ក្រ​ ​ថែទាំ​រក្សា​ក្រ​ ​ប្រាថ្នា​ច្រើន​ ​មិន​សន្តោស​ ​ច្រឡូកច្រឡំ​ដោយ​ពួក​គណៈ​ ​និង​សេចក្តី​ខ្ជិលច្រអូស​ ​ទើប​ទ្រង់​សំដែង​ដោយ​អនេកបរិយាយ​នូវ​គុណ​នៃ​ការដែល​គេ​ចិញ្ចឹម​ងាយ​ ​ការដែល​គេ​ថែទាំ​រក្សា​ងាយ​ ​ប្រាថ្នា​តិច​ ​សន្តោស​ ​ចិត្តផូរផង់​ ​ការ​កំចាត់​បង់​នូវ​កិលេស​ ​ការ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ការ​មិន​សន្សំ​ ​និង​ការ​ប្រារព្ធ​ព្យាយាម​ ​ហើយ​ទ្រង់​សំ​ដែង​ធម្មី​កថា​ដ៏​ល្មម​សមគួរ​ដល់​សិក្ខាបទ​នោះ​ ​ដល់​សំវរៈ​នោះ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​(​មាន​ព្រះពុទ្ធដីកា​)​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​
ថយ | ទំព័រទី ៦៤ | បន្ទាប់