មេ​ស្វា​នោះ​បានឃើញ​ភិក្ខុ​អម្បាល​នោះ​មក​អំពី​ចម្ងាយ​ ​ក៏​ចូល​ទៅត្រង់​កន្លែង​ដែល​ភិក្ខុ​ទាំងនោះ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​(​ក៏​សំដែង​អាការ​)​ ​ធ្វើ​ចង្កេះ​ឲ្យ​ញាក់ញ័រ​ផង​ ​ធ្វើកន្ទុយ​ឲ្យ​កំរើក​ផង​ ​ពើង​ចង្កេះ​ផង​ ​បាន​ធ្វើ​នូវ​និមិត្ត​ផង​ ​អំពី​ខាងមុខ​ភិក្ខុ​ទាំងឡាយ​នោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​ត្រិះរិះ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​សេព​មេថុនធម្ម​នឹង​មេ​ស្វា​នេះ​ដោយពិត​ឥត​សង្ស័យ​ ​ទើប​នាំគ្នា​ពួន​ចាំ​ឃ្លាំមើល​ក្នុង​ទី​កំបាំង១​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ដើរ​បិណ្ឌបាត​ក្នុង​ក្រុង​វេសាលី​ ​បាន​បិណ្ឌបាត​ហើយ​ត្រឡប់មកវិញ​។​ ​គ្រានោះ​ ​មេ​ស្វា​នោះ​ក៏​ចូល​ទៅត្រង់​កន្លែង​ដែល​ភិក្ខុ​នោះ​នៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ឆាន់​បិណ្ឌបាត​នោះ​មួយ​ចំណែក​ ​បាន​ឲ្យ​ដល់​មេ​ស្វា​មួយ​ចំណែក​។​ ​គ្រានោះ​ ​មេ​ស្វា​ស៊ី​អាហារ​បិណ្ឌបាត​នោះ​ហើយ​ ​ក៏​ពើង​ចង្កេះ​ចំពោះ​ទៅ​ភិក្ខុ​នោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ក៏​សេព​មេថុនធម្ម​នឹង​មេ​ស្វា​នោះ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​បាន​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​អាវុសោ​ ​សិក្ខាបទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​មិនមែន​ឬ​ ​នែ​អាវុសោ​ ​ហេតុអ្វី​ក៏បាន​ជា​អ្នក​មក​សេព​មេថុនធម្ម​នឹង​មេ​ស្វា​នេះ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​សិក្ខាបទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ពិតមែនហើយ​ ​តែ​សិក្ខាបទ​នោះ​ ​ទ្រង់​
ថយ | ទំព័រទី ៦៦ | បន្ទាប់