បញ្ញត្ត​ចំពោះតែ​ស្រី​មនុស្ស​ ​មិនមែន​បញ្ញត្ត​ចំពោះ​សត្វតិរច្ឆាន​ញី​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោល​ថា​ ​នែ​អាវុសោ​ ​សិក្ខាបទ​ដែល​ព្រះអង្គ​បញ្ញត្ត​ចំពោះ​ស្រី​មនុស្ស​ ​ក៏​ដូច​សត្វតិរច្ឆាន​ញី​ដែរ​ ​មិនមែន​ឬ​ ​នែ​អាវុសោ​ ​(​អំពើអាក្រក់​ដែល​អ្នកធ្វើ​នោះ​)​ ​ជា​អំពើ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ទេ​ ​នែ​អាវុសោ​ ​គួរបើ​ដែរ​ ​អ្នកឯង​បួស​ក្នុង​ធម្មវិន័យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ត្រ​ឡំាង​ ​ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិសុទ្ធ​ពេញលេញ​ដរាប​អស់ជីវិត​មិនកើត​ ​នែ​អាវុសោ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​ហើយ​ដើម្បីឲ្យ​ប្រាសចាក​រាគៈ​ ​មិនមែន​ដើម្បី​ប្រកបដោយ​រាគៈ​ទេ​ ​។​បេ​។​ ​កិរិយា​រម្ងាប់​នូវ​សេចក្តី​ក្តៅក្រហាយ​ ​អន្ទះអន្ទែង​ក្នុង​កាម​ទាំងឡាយ​ ​ព្រះអង្គ​ទ្រង់​សំដែង​ហើយដោយ​អនេកបរិយាយ​ ​មិនមែន​ឬ​ ​ម្នាល​អាវុសោ​ ​អំពើអាក្រក់​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ទេ​ ​មិនមែន​ដឹកនាំ​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹង​រិត​តែ​ជ្រះថ្លា​ថែមទៀត​ទេ​ ​នែ​អាវុសោ​ ​អំពើអាក្រក់​ដែល​អ្នកធ្វើ​នេះ​ ​រមែង​នាំឲ្យកើត​សេចក្តី​មិន​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ដឹកនាំ​ជន​ទាំងឡាយ​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​បាត់​ជ្រះថ្លា​ទៅវិញ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​តិះដៀល​ភិក្ខុ​នោះ​ដោយ​បរិយាយ​ច្រើន​ ​ហើយ​នាំគ្នា​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់