និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​កូនប្រុស​របស់ខ្ញុំ​មាន​ ​កូនប្រុស​នោះ​នឹង​ចិញ្ចឹម​ខ្ញុំ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​កូនស្រី​របស់ខ្ញុំ​មាន​ ​កូនស្រី​នោះ​នឹង​ចិញ្ចឹម​ខ្ញុំ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ប្រពន្ធ​របស់ខ្ញុំ​មាន​ ​ប្រពន្ធ​នោះ​នឹង​ចិញ្ចឹម​ខ្ញុំ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ពួក​ញាតិ​របស់ខ្ញុំ​មាន​ ​ពួក​ញាតិ​ទាំងនោះ​នឹង​ចិញ្ចឹម​ខ្ញុំ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ពួក​មិត្ត​របស់ខ្ញុំ​មាន​ ​មិត្ត​ទាំងនោះ​នឹង​ចិញ្ចឹម​ខ្ញុំ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ស្រុក​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​ស្រុក​នោះ​ក៏បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​និគម​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​និគម​នោះ​ក៏បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ស្រែ​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​ស្រែ​នោះ​ក៏បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ចំការ​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​ចំការ​នោះ​ក៏បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ប្រាក់​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​ប្រាក់​នោះ​ក៏បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​មាស​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​មាស​នោះ​ក៏បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​សិល្បសាស្ត្រ​របស់ខ្ញុំ​មាន​ ​ខ្ញុំ​នឹង​ចិញ្ចឹមជីវិត​ដោយ​សិល្បសាស្ត្រ​នោះ​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ហៅថា​ ​កិរិយា​គ្រាន់តែ​ធ្វើឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​
ថយ | ទំព័រទី ៨១ | បន្ទាប់