ប៉ុន្តែ​សិក្ខា​មិនទាន់​ហៅថា​ភិក្ខុ​បាន​ពោល​លា​ឡើយ​។​ ​ន័យ​មួយទៀត​ ​ភិក្ខុ​អផ្សុក​ ​មិន​រីករាយ​ ​ចង់​ចេញ​ចាក​ភាពជា​សមណៈ​ ​ជា​ទុក្ខ​នឹង​ភាពជា​ភិក្ខុ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​ភិក្ខុភាព​ ​ប្រាថ្នា​នូវ​ភាពជា​គ្រហស្ថ​។​បេ​។​ ​ប្រាថ្នា​ភាព​មិនមែន​ជា​សក្យ​បុត្រ​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​(​អំពើ​នេះ​)​ ​កម្រ​បុគ្គល​នឹង​ធ្វើ​បាន​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​(​អំពើ​នេះ​)​ ​បុគ្គល​មិនមែន​ងាយ​នឹង​ធ្វើ​បានទេ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​(​អំពើ​នេះ​)​ ​បុគ្គល​ប្រព្រឹត្ត​បាន​ដោយ​កម្រ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​(​អំពើ​នេះ​)​ ​បុគ្គល​មិនមែន​ប្រព្រឹត្ត​បាន​ដោយ​ងាយ​ទេ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មិន​អាច​ ​(​នៅក្នុង​ភេទបព្វជិត​បាន​)​ទេ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មិន​ហ៊ាន​ ​(​នៅក្នុង​ភេទបព្វជិត​)​ ​ទេ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មិន​ត្រេកអរ​ ​(​នឹង​ភេទបព្វជិត​)​ ​ទេ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មិន​ពេញចិត្ត​ ​(​នឹង​ភេទបព្វជិត​)​ ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ហៅថា​ ​កិរិយា​គ្រាន់តែ​ធ្វើឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​ប៉ុន្តែ​សិក្ខា​ ​មិនទាន់​ហៅថា​ភិក្ខុ​បាន​ពោល​លា​ឡើយ​។​ ​
 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ដែល​ភិក្ខុ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មាន​កំឡាំង​ថយ​ ​ទាំង​សិក្ខា​ក៏​ហៅថា​ភិក្ខុ​បាន​ពោល​លា​
ថយ | ទំព័រទី ៨២ | បន្ទាប់