ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ការ​ធ្វើ​នូវ​តស្ស​បា​បិយ​សិកា​កម្ម​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ ​ហៅថា​ ​អធិករណ៍​រម្ងាប់​ហើយ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តស្ស​បា​បិយ​សិកា​។​ ​ចុះ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ក្នុង​តស្ស​បា​បិយ​សិកា​កម្ម​នោះ​ ​មាន​កិរិយា​ធ្វើ​ដូចម្តេច​។​ ​ការ​ធ្វើ​ ​កិរិយា​ធ្វើ​ ​ការ​ចូល​ទៅ​ជិត​ ​ការ​ចូល​ទៅ​អែបនែប​ ​ការ​ទទួល​ ​និង​ការ​មិន​ឃាត់​ហាម​ ​នូវ​តស្ស​បា​បិយ​សិកា​កម្ម​ណា​ ​នេះ​ជា​កិរិយា​ធ្វើ​ ​ក្នុង​តស្ស​បា​បិយ​សិកា​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកធ្វើ​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​ភិក្ខុ​អ្នកឲ្យ​ឆន្ទៈ​ហើយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវ​ខីយ​នក​បាចិត្តិយៈ​។​
 [​១០៥​]​ ​អាប​ត្តា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ ​ប៉ុន្មាន​យ៉ាង​។​ ​អាប​ត្តា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​បី​យ៉ាងគឺ​ ​សម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​។​
ថយ | ទំព័រទី ១១១ | បន្ទាប់