កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​បេ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ងូតទឹក​ ​មិន​ត្រូវ​ត្រដុស​កាយ​ ​នឹង​សសរ​ទេ​ ​ភិក្ខុ​ណា​ត្រដុស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​ជញ្ជាំង​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិនសមបើ​នឹង​ ​មក​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​ជញ្ជាំង​ ​ដូច​អ្នកប្រដាល់​ ​ឬដូច​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​ក្រុង​ ​ដែល​ជា​អ្នក​ខ្វល់ខ្វាយ​ ​នឹង​ការ​ប្រដាប់​កាយ​សោះ​។​បេ​។​ ​ព្រះមានបុណ្យ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ងូតទឹក​ ​មិន​ត្រូវ​ត្រដុស​កាយ​ ​នឹង​ជញ្ជាំង​ទេ​ ​ភិក្ខុ​ណា​ត្រដុស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់