[​២១៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដេក​លើ​ដំណេក​ ​ដែលគេ​រោយរាយ​ ​ដោយ​ផ្កា​។​ ​មនុស្ស​ទាំងឡាយ​ ​ដើរមក​កាន់​វិហារ​ចារិក​ ​ឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដេក​លើ​ដំណេក​ ​ដែលគេ​រោយរាយ​ដោយ​ផ្កា​ទេ​ ​ភិក្ខុ​ណា​ដេក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១៥​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​នាំ​យក​គ្រឿងក្រអូប​ខ្លះ​ ​ផ្កាកម្រង​ខ្លះ​ ​មកកាន់​អារាម​។​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​រង្កៀស​ ​មិន​ហ៊ាន​ទទួល​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ទទួល​គ្រឿងក្រអូប​ ​ហើយ​ឲ្យ​ប្រស់​ព្រំ​ដោយ​ម្រាមដៃ​ ​៥​ ​ត្រង់​ទ្វារ​ ​និង​បង្អួច​ ​ព្រមទាំង​ទទួលយក​ផ្កា​ ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ក្នុង​វិហារ​បាន​។​
 [​២១៦​]​ ​សម័យ​នោះ​ឯង​ ​កម្រាល​ស្មាច់​ ​ដែលគេ​ធ្វើ​ដោយ​រោមចៀម​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កម្រាល​ស្មាច់​ ​ដែលគេ​ធ្វើ​ដោយ​រោមចៀម​។​ ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់