ឮដំណឹង​ថា​ ​សង្ឃ​ផ្កាប់​បាត្រ​ ​ដល់​អាត្មាអញ​ហើយ​ ​អាត្មាអញ​ ​សង្ឃ​លែង​រាប់អាន​ហើយ​ ​ក៏​ជ្រប់​ដួល​ ​នៅក្នុង​ទីនោះ​ឯង​។​ ​គ្រានោះ​ ​ពួក​មិត្ត​អមាត្យ​ ​ញាតិសាលោហិត​ ​របស់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ក៏បាន​និយាយ​ទៅ​នឹង​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​យ៉ាងនេះ​ថា​ ​ណ្ហើយ​ ​អាវុសោ​ ​វ​ឌ្ឍៈ​ ​អ្នក​កុំ​សោយសោក​ ​កុំ​ខ្សឹកខ្សួល​ឡើយ​ ​យើង​នឹង​ធ្វើ​ព្រះមានព្រះភាគ​ ​និង​ព្រះសង្ឃ​ ​ឲ្យ​ជ្រះថ្លា​ឡើងវិញ​។​ ​លំដាប់នោះ​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ព្រមទាំង​បុត្រ​ ​ភរិយា​ ​មិត្ត​អមាត្យ​ ​និង​ញាតិសាលោហិត​ ​មាន​សំពត់​ទទឹក​ ​មាន​សក់​ទទឹក​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឱន​សិរ្សៈ​ ​ទៀប​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ពោល​នឹង​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ឆ្គាំឆ្គង​ ​មានដល់​ខ្ញុំ​ព្រះអង្គ​ហើយ​ ​តាមដោយ​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះថា​ខ្ញុំ​ព្រះអង្គ​ ​បាន​ចោទ​លោកម្ចាស់​ទព្វ​មល្ល​បុត្រ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អត់​សេចក្តី​ឆ្គាំឆ្គង​ ​តាមដោយ​សេចក្តី​ឆ្គាំឆ្គង​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​នឹង​សម្រួ​មត​ទៅ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​វ​ឌ្ឍៈ​ ​អើ​ ​សេចក្តី​ឆ្គាំឆ្គង​ ​មានដល់​អ្នក​ហើយ​ ​តាមដោយ​អ្នក​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះថា​អ្នក​បាន​ចោទ​ទព្វ​មល្ល​បុត្រ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ហើយ​
ថយ | ទំព័រទី ១៩១ | បន្ទាប់