ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ត្រូវការ​ដោយ​បុណ្យ​ ​និង​ឋានសួគ៌​ ​បាន​សាង​វិហារ​ទាំង៦០នុ៎ះ​ស្រេចហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រតិបត្តិ​ក្នុង​វិហារ​ទាំងនោះ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតិ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រតិស្ឋាន​វិហារ​ទាំង៦០នោះ​ ​សម្រាប់​សង្ឃ​ ​ដែល​មក​ហើយ​ ​និង​មិនទាន់​មក​ ​អំពី​ទិស​ទាំង៤ចុះ​។​ ​រាជ​គហ​សេដ្ឋី​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​រួច​ក៏​ប្រតិស្ឋាន​វិហារ​ទាំង៦០នោះ​ ​ដើម្បី​សង្ឃ​ ​ដែល​មក​ហើយ​ ​ទាំង​មិនទាន់​មក​ ​អំពី​ទិស​ទាំង៤​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ ​ចំពោះ​រាជ​គហ​សេដ្ឋី​ ​ដោយ​គាថា​ទាំងឡាយ​នេះ​ថា​
​[​៣១៣​]​ ​(​វិហារ​ ​គឺទី​អាវាស​ ​ឬ​សេនាសនៈ​ ​ជាទី​នៅ​នៃ​សង្ឃ​ទាំងឡាយ​)​ ​រមែង​ការពារ​រងា​ផង​ ​ក្តៅ​ផង​ ​ម្រឹគ​សាហាវ​ទាំងឡាយ​ផង​ ​ពស់​តូច​ ​និង​ពស់​ធំ​ទាំងឡាយ​ផង​ ​មូស​ទាំងឡាយ​ផង​ ​ត្រជាក់​ទាំងឡាយ​ផង​ ​គ្រាប់​ភ្លៀង​ទាំងឡាយ​ផង​ ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ដ៏​ក្លា​ខ្លំា​ង​ ​ដែល​កើតឡើង​ហើយ​ ​រមែង​បាត់​ទៅវិញ​ ​ព្រោះ​វិ​ហា​រនោះៗ​។​ ​វិហារ​ទាន​ ​គឺ​ការ​ឲ្យ​លំនៅ​ ​(​ដែល​បុគ្គល​បាន​ឲ្យហើយ​)​ ​ដល់​សង្ឃ​ ​ដើម្បី​ជាទី​ជ្រកកោន​ផង​ ​ដើម្បី​នៅជា​សុខ​ផង​ ​ដើម្បី​ដុត​បាបធម៌​ផង​ ​ដើម្បី​ចំរើន​វិបស្សនា​ផង​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់