[​៤០១​]​ ​សម័យ​នោះ​ ​ព្រះ​អយ្យិកា​របស់​ព្រះបាទ​បសេនទិកោសល​សុគត​។​ ​កាលដែល​ព្រះ​អយ្យិកា​នោះ​សុគត​ទៅ​ ​សង្ឃ​ក៏បាន​អកប្បិយភណ្ឌ​ជាច្រើន​ ​ឯ​អកប្បិយភណ្ឌ​នោះ​គឺ​ ​អាសនៈ​ ​ដែល​កន្លង​ហួសប្រមាណ​ ​គ្រែ​មាន​ជើង​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​ ​ព្រំ​មាន​រោម​វែង​ជាង៤ធ្នាប់​ ​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​ ​កម្រាល​មាន​ពណ៌ស​ ​ដែល​ធ្វើ​ពី​រោមសត្វ​ ​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ជា​ផ្កា​ចង្កោម​ ​កម្រាល​ដែល​ញាត់​គ​ ​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សីហៈ​ ​និង​ខ្លាធំ​ជាដើម​ ​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ ​មាន​រោមច្រាង​តែ​ម្ខាង​ ​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ ​មាន​រោមច្រាង​ទាំងពីរ​ខាង​ ​កម្រាល​ដែល​ធ្វើ​ពី​ឌិនមាស​ ​ឬ​ខ្សែសយ​ ​ចាក់ស្រែះ​ដោយ​រតនវត្ថុ​ ​កម្រាល​ដែល​ដែល​ធ្វើ​ពី​សរសៃសូត្រ​ ​ចាក់ស្រែះ​ដោយ​រតនវត្ថុ​ ​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ល្មម​ស្រី​របាំ១៦នាក់​ឈរ​រាំ​បាន​ ​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​ដំរី​ ​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​សេះ​ ​កម្រាល​សម្រាប់​ក្រាល​លើ​រថ​ ​កម្រាល​ដែល​ធ្វើ​ដោយ​ស្បែក​ខ្លា​ ​កម្រាល​ដ៏​ឧត្តម​ ​ដែល​ធ្វើ​ពី​ស្បែក​ឈ្មុស​ ​ខ្នើយ​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​(​គឺ​ខ្នើយក្បាល​ ​និង​ខ្នើយជើង​)​ ​ព្រមទាំង​ពិតាន​ ​ដែល​មាន​ពណ៌ក្រហម​។​ ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់