អភិធម្មបិដក
បដ្ឋាន សត្តម​ភាគ
អនុលោម​ទុក​ប្ប​ដ្ឋាន ខាងដើម


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។


ហេតុ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១] ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អទោសៈ អមោហៈ អាស្រ័យ​នូវ​អលោភៈ អលោភៈ អមោហៈ អាស្រ័យ​នូវ​អទោសៈ អលោភៈ អទោសៈ អាស្រ័យ​នូវ​អមោហៈ មោហៈ អាស្រ័យ​នូវ​លោភៈ លោភៈ អាស្រ័យ​នូវ​មោហៈ មោហៈ អាស្រ័យ​នូវ​ទោសៈ ទោសៈ អាស្រ័យ​នូវ​មោហៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ជាហេតុ​ក្តី ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អទោសៈ​ក្តី អមោហៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អលោភៈ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។
ទំព័រទី ១ | បន្ទាប់