ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កហេតុ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​វិបាក​ហេតុ ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ហេតុ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​ហេតុ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១១៩] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​អលោភៈ​ជា​វិបាក ជា​បច្ច័យ​នៃ​អទោសៈ និង​អមោហៈ ដោយ​វិបាក​ប្ប​ច្ច័​យ អលោភៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ព្រោះ​ហេតុ​ប្ប​ច្ច័​យយ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ។ បណ្ឌិត​គប្បី​កំណត់​ថា វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១១៤ | បន្ទាប់