[១២០] ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [១២១] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​បណ្ឌិត​គប្បី​កំណត់​ថា ឥន្រ្ទិយ​ប្ប​ច្ច័​យផង​ចុះ ឯវារៈ​មាន៩ (ចប់) គ្រប់គ្រាន់​ហើយ។
 [១២២] ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [១២៣] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [១២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១១៥ | បន្ទាប់