ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ (បច្ច័យ) មា​នន​អនន្តរ​ប្ប​ច្ច័​យជាដើម ដូច​បច្ច​នី​យវារៈ​ដែរ​… ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [២៩៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​បំប្រួញ។… ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។

ចប់ បច្ច​នី​យានុ​លោម។
សហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។


បច្ចយ​វារៈ


 [២៩៦] លោកិយ​ធម៌ ពឹងផ្អែក​នឹង​លោកិយ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​លោ​កិ​យក្ខ​ន្ធ១។ សេចក្តី​បំប្រួញ។ មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​លោ​កិ​យក្ខ​ន្ធ ពឹងផ្អែក​នឹង​វត្ថុ។ លោកុត្តរធម៌ ពឹងផ្អែក​នឹង​លោកិយ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់