ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​មោហៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ អលោភៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​អទោសៈ និង​អមោហៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ខន្ធ១ មិនមែន​ជាហេតុ​ក្តី ហេតុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។បេ។ ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ហេតុ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជាហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ សហជាត គឺ​ពួក​ហេតុ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ហេតុ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ហេតុ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ មិនមែន​ជាហេតុ​ក្តី
ថយ | ទំព័រទី ៣២ | បន្ទាប់