អលោភៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង អទោសៈ​ផង អមោហៈ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ខន្ធ១ មិនមែន​ជាហេតុ​ក្តី លោភៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង មោហៈ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ មិនមែន​ជាហេតុ​ក្តី អលោភៈ​ក្តី​…។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ អលោភៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​អទោសៈ​ផង អមោហៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ លោភៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​មោហៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ …ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្ស័យ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្ស័យ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ៣៣ | បន្ទាប់