ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ ហេតុ​ទុ​កៈ។


សហេតុក​ទុ​កៈ
បដិ​ច្ច​វារៈ


 [៣៩] សហេតុក​ធម៌ (ធម៌​ប្រកបដោយ​ហេតុ) អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ អហេតុក​ធម៌ (ធម៌​មិន​មានហេតុ) អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​សហេតុ​កក្ខន្ធ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៧ | បន្ទាប់