ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១។បេ។ ពា​ហិរ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… របស់​ពួក​អសញ្ញ​សត្វ។បេ។ ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [៥] ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ មហាភូត​ទាំងអស់ (ក៏​អាស្រ័យ​នូវ​ពួក​នហេ​តុ​ក្ខន្ធ)។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ហេតុ​ផង ពួក​ខន្ធ​មិនមែន​ជាហេតុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​បរិបូណ៌។ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ និ​ងន​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥ | បន្ទាប់