[៦] ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អទោសៈ អមោហៈ អាស្រ័យ​នូវ​អលោភៈ ក្នុង​អរូប។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ មោហៈ អាស្រ័យ​នូវ​លោភៈ លោភៈ អាស្រ័យ​នូវ​មោហៈ។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ហេតុ​ក្នុង​អរូប ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អទោសៈ​ក្តី អមោហៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​អលោភៈ ក្នុង​អរូប។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ មោហៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​លោភៈ។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ ក្នុង​អរូប។បេ។ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង
ថយ | ទំព័រទី ៦ | បន្ទាប់