[១១៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦។
ការរាប់២យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធើ្វ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [១១៤] ឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃ​ឧបេក្ខាសហគត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ។ បញ្ហា៤ ដូចជា (បញ្ហា) នៃ​សវិ​តក្ក​ទុ​កៈ យ៉ាងនេះ​ឯង។
 [១១៥] ឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃ​ឧបេក្ខាសហគត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សប្បី​តិក​ទុ​កៈ​យ៉ាងណា អារម្មណ៍​ក្តី អធិបតិ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ មាន​សេចក្តី​ផ្សេងគ្នា​តែ​ពាក្យ​ថា​ឧបេក្ខា​ប៉ុណ្ណេះ។
 [១១៦] ឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃ​ឧបេក្ខាសហគត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៦ | បន្ទាប់