ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​វារៈ២ក្រៅ​នេះ​ក្តី សហជាត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ។

បច្ចយ​វារៈ


 [១៨៨] អរូបាវចរ​ធម៌ ពឹងផ្អែក​នឹង​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ បាន​ដល់​វារៈ៣ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ នអរូបាវចរ​ធម៌ ពឹងផ្អែក​នឹងន​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺន​អរូ​បាវ​ចរ​ក្ខន្ធ១ ដរាបដល់​ពួក​មហាភូត​ខាងក្នុង។ អរូបាវចរ​ធម៌ ពឹងផ្អែក​នឹងន​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ អរូបាវចរ​ធម៌​ក្តី នអរូបាវចរ​ធម៌​ក្តី ពឹងផ្អែក​នឹងន​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ អរូបាវចរ​ធម៌ ពឹងផ្អែក​នឹង​អរូបាវចរ​ធម៌​ផង នឹងន​អរូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អរូ​បាវ​ចរ​ក្ខន្ធ១ ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។
ថយ | ទំព័រទី ១៨០ | បន្ទាប់