សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៧១៤] ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧១៥] ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​មាន​មគ្គ​ជា​អារម្មណ៍​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។
 [៧១៦] ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៧១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១៨១ | បន្ទាប់