ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧១៨] ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។[៧២០] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧២១] ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុ​កមគ្គា​រម្ម​ណត្តិ​កៈ) បណ្ឌិត គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៧២២] ធម៌​មាន​មគ្គ​ជាហេតុ ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជាហេតុ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​មគ្គ​ជាហេតុ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជាហេតុ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៨២ | បន្ទាប់