បញ្ហា​វារៈ


 [១១២៩] កុសលធម៌​ជា​លោកិយ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោកិយ ដោយហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​លោ​កុត្ត​រៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោ​កុត្ត​រៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
 [១១៣០] កុសលធម៌​ជា​លោកិយ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោកិយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​លោ​កុត្ត​រៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោកិយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១១៣១] កុសលធម៌​ជា​លោកិយ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោកិយ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ កុសលធម៌​ជា​លោ​កុត្ត​រៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោ​កុត្ត​រៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ។ កុសលធម៌​ជា​លោ​កុត្ត​រៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​លោកិយ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។
ថយ | ទំព័រទី ២៧១ | បន្ទាប់