[២២៦] ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២២៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២២៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​ឧបា​ទិន្ន​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ហេតុ​ទុក​ឧបា​ទិន្ន​ត្តិ​កៈ។


ហេតុ​ទុ​កសង្កិ​លិ​ដ្ឋ​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៣០] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ជាហេតុ ទើប​កើតឡើង
ថយ | ទំព័រទី ៧០ | បន្ទាប់