[៤១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​កិលេស​ទុក​កុសល​ដែរ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កិលេស​កិលេស​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


កិលេស​វិប្បយុត្ត​សង្កិលេសិក​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤១៤] កុសលធម៌​ដែល​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ដែល​ប្រាសចាក​កិលេស តែ​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​កិលេស តែ​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​កុសល​ដែរ។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១១៤ | បន្ទាប់