ទស្សនេ​នប​ហា​តព្វ​ទុក​កុសល​ត្តិ​កៈ
 [៤១៨] កុសលធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​កុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៤២០] អកុសលធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុបច្ច័យ។
 [៤២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [៤២២] អកុសលធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា។ អកុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៦ | បន្ទាប់