[៤៤៧] អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុក​អកុសល​ដែរ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៤៤៩] អព្យាកតធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​អព្យាកតធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ ភាវ​នាយ​បហា​តព្វ​ហេតុ​កទុក​កុសល​ត្តិ​កៈ។

ថយ | ទំព័រទី ១២៣ | បន្ទាប់