សវិ​តក្ក​ទុក​កុសល​ត្តិ​កៈ


 [៤៥១] កុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​មិន​មាន​វិតក្កៈ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ប្រកបដោយ​វិតក្កៈ​ផង កុសលធម៌​មិន​មាន​វិតក្កៈ​ផង អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិន​មាន​វិតក្កៈ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​វិតក្កៈ​ផង នូវ​កុសលធម៌​មិន​មាន​វិតក្កៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។[៤៥៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦។បេ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១២៤ | បន្ទាប់