សរណ​ទុក​វេទនា​ត្តិ​កៈ


 [៥៧៦] ធម៌​ជាស​រណៈ សម្បយុត្ត​ដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាស​រណៈ សម្បយុត្ត​ដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អរណៈ សម្បយុត្ត​ដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជា​អរណៈ សម្បយុត្ត​ដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៧៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៧៨] ធម៌​ជាស​រណៈ សម្បយុត្ត​ដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​ជាស​រណៈ សម្បយុត្ត​ដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥៧៩] ធម៌​ជាស​រណៈ សម្បយុត្ត​ដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​ជាស​រណៈ សម្បយុត្ត​ដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៥៣ | បន្ទាប់