[៥៨៥] ធម៌​មាន​វិបាក​ជាប្រក្រតី ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ជាប្រក្រតី ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មាន​វិបាក​ជាប្រក្រតី ជា​អរណៈ អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៨៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៨៧] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ជា​អរណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ សរណ​ទុក​វិបាក​ត្តិ​កៈ។


សរណ​ទុក​ឧបា​ទិន្ន​ត្តិ​កៈ


 [៥៨៩] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម គឺ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ធម៌​មានកម្ម គឺ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក) ជា​អរណៈ អាស្រ័យ​នូវ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់