បដិ​ច្ច​វារៈ


 [១២០] អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​ជា​ប្រយោជន៍​ដល់​គន្ថៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​ជា​ប្រយោជន៍​ដល់​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​មិនជា​ប្រយោជន៍​ដល់​គន្ថៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​មិនជា​ប្រយោជន៍​ដល់​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​មិនជា​ប្រយោជន៍​ដល់​គន្ថៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​មិនជា​ប្រយោជន៍​ដល់​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី។បេ។ សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [១២២] អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​ជា​ប្រយោជន៍​ដល់​គន្ថៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​ជា​ប្រយោជន៍​ដល់​គន្ថៈ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧ | បន្ទាប់