អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​ជា​ប្រយោជន៍​ដល់​គន្ថៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​គន្ថៈ និង​មិនជា​ប្រយោជន៍​ដល់​គន្ថៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
 [១២៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [១២៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (បទ​នេះ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ គន្ថ​វិប្បយុត្ត​គន្ថ​និយ​ទុក​កុសល​ត្តិ​កៈ។
ចប់ គន្ថ​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ។


ឱឃ​គោ​ច្ឆ​កៈ​ក្តី យោគ​គោ​ច្ឆ​កៈ​ក្តី ដូច​អាសវ​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ​ដែរ។
ថយ | ទំព័រទី ២៨ | បន្ទាប់