អព្យាកតធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ​ផង នូវ​អព្យាកតធម៌ ដែល​បរាមាស​ធម៌​មិន​ពាល់ត្រូវ​ហើយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ បរា​មដ្ឋ​ទុក​កុសល​ត្តិ​កៈ។


បរាមាស​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៧៩] កុសលធម៌​ជា​បរាមាស​វិប្បយុត្ត (ប្រាសចាក​បរាមាស​ធម៌) អាស្រ័យ​នូវ​កុសលធម៌ ជា​បរាមាស​វិប្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [១៨១] អកុសលធម៌​ជា​បរាមាស​សម្បយុត្ត (ប្រកបដោយ​បរាមាស​ធម៌) អាស្រ័យ​នូវ​អកុសលធម៌ ជា​បរាមាស​សម្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤១ | បន្ទាប់