[១៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ គ្រប់​បទ​ទាំងអស់ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
[១៨៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ គ្រប់​បច្ច័យ​ទាំងអស់ មាន​វារៈ២។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


[១៨៤] អកុសលធម៌​ជា​បរាមាស​សម្បយុត្ត ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​បរាមាស​សម្បយុត្ត ដោយហេតុ​ប្ប​ច្ច័​យ។
[១៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ត្រង់​កណ្តាល​ក្តី ត្រង់​ខាងចុង​ក្តី ជា​អា​រម្ម​ណា​ធិប​តិ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។

បដិ​ច្ច​វារៈ


[១៨៦] អព្យាកតធម៌​ជា​បរាមាស​វិប្បយុត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ជា​បរាមាស​វិប្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤២ | បន្ទាប់