(វារៈ​នេះ) ដូចគ្នានឹង​ចិត្ត​សម្បយុត្ត​ទុក​អព្យាកត​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ចិត្ត​សំសដ្ឋ​ទុក​កុសល​ត្តិ​កៈ។


ចិត្តសមុដ្ឋាន​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៥៣] កុសលធម៌​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​កុសលធម៌​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​មិន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​កុសលធម៌​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​តាំង​ឡើង​ដោយចិត្ត​ក្តី កុសលធម៌​មិន​តាំង​ឡើង​ដោយចិត្ត​ក្តី អាស្រ័យ​នូវ​កុសលធម៌​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​កុសលធម៌​មិន​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​កុសលធម៌​តាំង​ឡើង​ដោយចិត្ត​ផង នូវ​កុសលធម៌​មិន​តាំង​ឡើង​ដោយចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បទ​ទាំងពួង មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៦៥ | បន្ទាប់