អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង នូវ​អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(វារៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​អព្យាកតៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ឧបា​ទា​និយ​ទុក​កុសល​ត្តិ​កៈ។


ឧបាទាន​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៥៤] កុសលធម៌​ប្រាសចាក​ឧបាទាន អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
បដិ​ច្ច​វារៈ
 [៣៥៦] អកុសលធម៌​ប្រកបដោយ​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​ឧបាទាន ទើប​កើតឡើង
ថយ | ទំព័រទី ៩៦ | បន្ទាប់