អកុសលធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌ គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អព្យាកតធម៌ គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​កុសលធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស​ផង នូវ​អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌ គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស​ផង នូវ​អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១២៥ | បន្ទាប់