[៤៩២] កុសលធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ជា​បច្ច័យ​នៃ​កុសលធម៌ គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ជា​បច្ច័យ​នៃ​អព្យាកតធម៌ គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិ​សា្ដ​រយ៉ា​ងនោះ​ចុះ។

ចប់ កុសល​ត្តិ​កកិលេស​សង្កិលេសិក​ទុ​កៈ។


កុសល​ត្តិ​កកិ​លេ​សសង្កិ​លិ​ដ្ឋ​ទុ​កៈ


 [៤៩៤] អកុសលធម៌​ជា​កិលេស ទាំង​សៅហ្មង អាស្រ័យ​នូវ​អកុសលធម៌ ជា​កិលេស ទាំង​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ១២៦ | បន្ទាប់