ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កកិលេស​វិប្បយុត្ត​សង្កិលេសិក​ទុ​កៈ។


កុសល​ត្តិ​កទស្សនេ​នប​ហា​តព្វ​ទុ​កៈ


 [៥១០] អកុសលធម៌ ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​កុសលធម៌ ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៥១២] កុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​កុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​កុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង នូវ​អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣១ | បន្ទាប់