អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង នូវ​អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥១៤] កុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​កុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​អកុសលធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កទស្សនេ​នប​ហា​តព្វ​ទុ​កៈ។

ថយ | ទំព័រទី ១៣២ | បន្ទាប់