[៥៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៥៦៨] កុសលធម៌​ជា​អប​រិយា​បន្នៈ (ធម៌​ដែល​មិនបាន​រាប់បញ្ចូល​ក្នុង​តេ​ភូមិក​វដ្ដ) អាស្រ័យ​នូវ​កុសលធម៌​ជា​អប​រិយា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អប​រិយា​បន្នៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អប​រិយា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៧០] កុសលធម៌​ជា​អប​រិយា​បន្នៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អប​រិយា​បន្នៈ ដោយហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​អប​រិយា​បន្នៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អប​រិយា​បន្នៈ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់